2025-09-19
ទូច សូរិយា
2025-09-19
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-ចិន បានចុះអនុស្សរណ:នៃការយោគយល់គ្នាចាប់ដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើផលិតផលសក្តានុពល និងជំរុញផ្នែកវេជ្ជសាស្ត្រនៅកម្ពុជាចំនួន៥ ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត។
ការចុះអនុស្សរណ:នៃការយោគយល់គ្នាចំនួន៥ រួមមាន៖ ១. ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើការនាំចេញដំឡូងមីទៅកាន់ប្រទេសចិន, ២. កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យវេជ្ជសាស្ត្រកម្ពុជា, ៣. កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឧស្សាហកម្មម្ហូបអាហារ និងកិច្ចសហប្រតិបត្តិការវប្បធម៌, ៤-កិច្ចសហប្រតិបត្តិការលើការទិញ-លក់ផ្លែមៀនសម្ងួតកម្ពុជា និង ៥.កិច្ចសហប្រតិបត្តិការលើការទិញ-លក់គ្រាប់ស្វាយចន្ទីកម្ពុជា។
ការចុះអនុស្សរណ:នៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា មានការចូលរួមពីឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងឯកឧត្តម He Wenhao អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជននៃតំបន់ស្វយ័តក្វាងស៊ី ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញបរិយាកាសធុរកិច្ច វិនិយោគ និងទេសចរណ៍នៅកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី