SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ព្រះនាង នរោត្តម ចេណ្ណា៖ សូមពិភពលោក បានឃើញអំពើឃោរឃៅរំលោភឈ្លានពានយ៉ាងគឃ្លើនរបស់ប្រទេសជិតខាងមកលើទឹកដីខ្មែរ


ព្រះនាង នរោត្តម ចេណ្ណា៖ សូមពិភពលោក បានឃើញអំពើឃោរឃៅរំលោភឈ្លានពានយ៉ាងគឃ្លើនរបស់ប្រទេសជិតខាងមកលើទឹកដីខ្មែរ
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ព្រះនាង នរោត្តម ចេណ្ណា បានបង្ហាញអំពីអារម្មណ៍នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ ដែលបង្ហាញពីការសោកស្ដាយ និងក្រៀមក្រំនៅពេលដែលឃើញប្រជាជនពលរដ្ឋខ្មែរ កំពុងរងទុក្ខវេទនាពីទង្វើឈ្លានពានរបស់ប្រទេសថៃ ដែលជាប្រទេសជិតខាងរបស់កម្ពុជា។

ព្រះនាង នរោត្តម ចេណ្ណា បានមានបន្ទូលថា៖ «ចំពោះខ្ញុំគ្រាន់តែក្មេងម្នាក់ ខ្ញុំមិនយល់ទេថាយើងកើតជាមនុស្ស មិនថាក្នុងប្រទេសណាក៏ដោយ ក៏ស្រឡាញ់ប្រទេសរបស់ខ្លួនដូចគ្នា ប៉ុន្តែហេតុអ្វីមនុស្សមួយចំនួនមិនអាចរស់នៅដោយសេចក្តីស្ងប់បាន? ចាំបាច់ដណ្ដើមទឹកដីគេ ឈ្លានពាននិងបំផ្លាញជីវិតមនុស្សដទៃ ដែលពួកយើងសុំត្រឹមតែមានជីវិតរស់នៅ ព្រោះពួកយើងគ្រាន់តែចង់មានផ្ទះមានគ្រួសារមានសេចក្តីស្រឡាញ់ និងសន្តិភាពប៉ុណ្ណោះ»។

ព្រះនាង មានព្រះបន្ទូលបន្ថែមទៀតថា៖ «សូមពិភពលោកបានឃើញនូវអំពើឃោរឃៅរំលោភឈ្លានពានយ៉ាងគឃ្លើនរបស់ប្រទេសជិតខាងមកលើទឹកដីខ្មែរ ប្រជាជនខ្មែរស្លូតត្រង់។ ខ្ញុំក៏បួងសួង សូមឱ្យពិភពលោក មានតែសេចក្តីស្រឡាញ់ ក្តីមេត្តា ករុណា និងសន្តិភាពតែប៉ុណ្ណោះ»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី