2025-09-07
ទូច សូរិយា
2025-09-07
ទូច សូរិយា
ភ្នំពេញ៖ ស្វាយចន្ទីកម្ពុជា បានចាប់ផ្តើមមានវត្តមានដាក់លក់បណ្តើរៗក្នុងផ្សារ Family Mart ចំនួន ១៦,៣២០ទីតាំងនៅក្នុងប្រទេសជប៉ុន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings Inc. ព្រមទាំង ក្រុមហ៊ុន ITOCHU Corporation។
ជាមួយគ្នានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកោតសរសើរក្រុមហ៊ុន Mirarth Holdings Inc. និងក្រុមហ៊ុនជាដៃគូទាំងអស់ ដែលបានលើកកម្ពស់ការកែច្នៃ និងនាំចេញស្វាយចន្ទីកម្ពុជាប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ មកកាន់ទីផ្សារជប៉ុន និងទីផ្សារគោលដៅផ្សេងទៀត។ លោកជំទាវ ចម និម្មល បានលើកទឹកចិត្ត និងគាំទ្រឱ្យក្រុមហ៊ុនបន្តកែច្នៃផលិតផលសក្តានុពលផ្សេងទៀត ក្រៅពីស្វាយចន្ទី ជាពិសេសផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្រ្ត (Geographical Indication Products)។
លោកជំទាវ ចម និម្មល ក៏បានអបអរសាទរចំពោះការចុះហត្ថលេខាលើឯកសារ Letter of Intent រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings Inc. និងឯកសារអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Mirarth Holdings Inc. ជាមួយដៃគូចំនួន ៥ ក្នុងការជំរុញការនាំចូល និងចែកចាយស្វាយចន្ទីរកម្ពុជាមកទីផ្សារជប៉ុន នាឱកាសទិវាជាតិកម្ពុជា អមព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី