SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីធនធានទឹក លើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ បន្តចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យធនធានទឹក និងឧតុនិយម


រដ្ឋមន្ត្រីធនធានទឹក លើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ បន្តចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យធនធានទឹក និងឧតុនិយម
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ CHILBO INDUSTRY បន្តចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានានូវសន្តិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ថោ ជេដ្ឋា ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រុមហ៊ុនកូរ៉េ CHILBO INDUSTRY និងបានអរគុណដល់ក្រុមហ៊ុនដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុនកូរ៉េ បាននាំយកអង្ករចំនួន ៥តោនប្រគល់ជូនក្រសួងធនធានទឹក និងឧតុនិយម ដើម្បីប្រើប្រាស់ជាជំនួយមនុស្សធម៌នានាផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េ CHILBO INDUSTRY មានបទពិសោធយ៉ាងទូលំទូលាយលើទីផ្សារប្រព័ន្ធថាមពល និងការអភិវឌ្ឍថាមពលកកើតឡើងវិញ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៧ ដោយឡែក ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជា CAM CHILBO ELECTRIC POWER បានបង្កើតឡើងក្នុងឆ្នាំ២០០១ ហើយបានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងអភិវឌ្ឍន៍ថាមពលផ្សេងៗជាមួយស្ថាប័នសាធារណៈ និងក្រុមហ៊ុនឯកជន រួមទាំងការដំឡើងរោងចក្រថាមពលវារីអគ្គិសនី ថាមពលកំដៅ និងថាមពលកកើតឡើងវិញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី