2025-08-28
គិត បុប្ផា
2025-08-28
គិត បុប្ផា
ភ្នំពេញ៖ មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន លើកកម្ពស់កិច្ចសហការ ការផ្លាស់ប្ដូរបទពិសោធ ចំណេះជំនាញបច្ចេកទេស និងលទ្ធផលស្រាវជ្រាវទៅវិញទៅមក។
តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរ នឹងជួយកសាងសមត្ថភាពមន្ត្រី និងអ្នកជំនាញ ដើម្បីធានាបាននូវគុណភាព នៃសម្ភារសំណង់ និងផលិតផលសំណង់ ដែលត្រូវប្រើប្រាស់នៅក្នុងវិស័យសំណង់ នៃក្រសួងទាំងពីរ។ ជាងនេះទៀត តាមរយៈកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា ការផ្លាស់ប្តូរទស្សនកិច្ច ការហ្វឹកហាត់ក្នុងមន្ទីរពិសោធន៍ និងការស្រាវជ្រាវរួមគ្នា អនុស្សរណៈនេះ ក៏នឹងជំរុញការផ្តល់សេវាកម្មដែលមានគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមបទដ្ឋានបច្ចេកទេសច្បាស់លាស់។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ អរគុណចំពោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដែលបានផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ ដែលមានមុខងារបច្ចេកទេសដូចគ្នា លើការងារពិសោធន៍ លើវិស័យជំនាញផ្សេងគ្នា រហូតឈានទៅរៀបចំចុះ MoU រវាង មន្ទីរពិសោធន៍ទាំងពីរនេះឡើង។
គួរបញ្ជាក់ថា មន្ទីរពិសោធន៍សំណង់ និងសាធារណការ ត្រូវបានបង្កើតឡើងដំបូង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ក្រោមគម្រោងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង។ រហូតមកដល់ឆ្នាំ១៩៩៦ គម្រោងជំនួយនេះ ត្រូវបានបញ្ចប់ មន្ទីរពិសោធន៍សំណង់ និងសាធារណការ ហើយក៏ត្រូវបានដាក់ឱ្យដំណើរការស្ថិតនៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន និងដាក់ឱ្យមន្ទីរពិសោធន៍នេះចូលជាសហគ្រាសសាធារណៈរបស់រដ្ឋ ឆ្នាំ១៩៩៧៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី