2025-08-26
គិត បុប្ផា
2025-08-26
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្រាយបំភ្លឺពីមូលហេតុក្រសួងការពារជាតិ ផ្សាយថា នៅតាមព្រំដែនមានស្ថានភាពស្ងប់ស្ងាត់ ប៉ុន្តែប្រជាជនបង្ហោះថា កំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់មួយថ្ងៃ ២ដង (ម៉ោង ៧ព្រឹក និងម៉ោង ៤ល្ងាច) ដើម្បីសរុបហេតុការណ៍ ដែលបានកើតឡើងតាមបណ្តាព្រំដែន។ ដូច្នេះ កាលពីថ្ងៃទី២៥ ខែសីហា នេះ ក្រសួងការពារជាតិ បានផ្សាយថា ពីម៉ោង១២:០០យប់ ដល់ម៉ោង ៦នាទីព្រឹក មានស្ថានភាពស្ងប់ស្ងាត់ ព្រោះជាក់ស្តែងការប៉ះទង្គិច រវាងប្រជាជន និងយោធាថៃ ពាក់ព័ន្ធនឹងរឿងបន្លាលួស នៅវេលាម៉ោង ២:២០នាទីរសៀល។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លើកឡើងដូច្នេះថា៖ «ស្របពេលគ្នានេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ក៏បានឈរជើងចូលរួមដោះស្រាយ ហើយបើសិនថតរូបភាព និងវីដេអូរកន្លែងកើតហេតុ ថតតែប្រជាជន យើងនឹងឃើញតែប្រជាជន តែបើថតមួយជ្រុងទៀត យើងនឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារប្រជាជនដែលកំពុងតវ៉ាលើទីតាំងដីរបស់ខ្លួន»។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អំពាវនាវឱ្យប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី