2025-08-15
ឃី ភារៈ
2025-08-15
ឃី ភារៈ
ភ្នំពេញ៖ សូម្បីតែផ្ទាំងប៉ាណូរបស់អាជ្ញាធរមីនអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលគាំទ្រ ទទួលថវិកាគាំទ្រពីដៃគូតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ រួមមានប្រទេសអូស្ត្រាលី នូវែហ្សេឡង់ កូរ៉េខាងត្បូង និង UNDP ក៏ទទួលការគម្រាមកំហែងពីកងទ័ពថៃដែរ។
កាលពីថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែងសភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រុមអ្នកសង្កេតការណ៍បានឃើញដោយផ្ទាល់នូវ លួសបន្លា សំបកកង់ឡាន ដែលដាក់ដោយកងទ័ពថៃ ព័ទ្ធយកផ្ទះប្រជាពលរដ្ធកម្ពុជា ក្បែរផ្ទាំងប៉ាណូអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់អាជ្ញាធរមីនដែលបានដាក់កាលពីឆ្នាំ២០២១។
ដំណើរចុះពិនិត្យស្ថានភាពតាមព្រំដែននេះធ្វើឡើង បន្ទាប់ពីកម្ពុជានិងថៃបានឯកភាពគ្នាបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមអាជ្ញាធរមីន។
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី