SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត និងផ្គត់ផ្គង់ស្រូវស្តង់ដារផលិតកម្មស្រូវ ជាមួយសហគមន៍កសិកម្មចំនួន៣


ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត និងផ្គត់ផ្គង់ស្រូវស្តង់ដារផលិតកម្មស្រូវ ជាមួយសហគមន៍កសិកម្មចំនួន៣
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនអេមរុរ៉ាយស៍(AMURU RICE) និងសហភាពសហគមន៍កសិកម្មបាត់ដំបង ខេត្តបាត់ដំបង សហគមន៍កសិកម្មព្រៃម្រ៉ីនៃក្តីសង្ឃឹម ខេត្តកំពង់ធំ និងសហគមន៍កសិកម្មទំនប់ម្កាក់អភិវឌ្ឃន៍ថ្មី ខេត្តសៀមរាប បានចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត និងផ្គត់ផ្គង់ស្រូវស្តង់ដារផលិតកម្មស្រូវប្រកបដោយនិរន្តភាព នៅខេត្តបាត់ដំបង។

ការអនុវត្តកិច្ចសន្យាខាងលើ គឺផលិត និងផ្គត់ផ្គង់ស្រូវ បរិមាណសរុបចំនួន ១៩ ៥០០តោន ក្នុងនោះមានប្រភេទស្រូវសែនក្រអូប ស្រូវផ្តារំដួល និងស្រូវស្រង៉ែស្រាលក្រអូប លើផ្ទៃដីទំហំ ២ ៤២៨ហិកតា ដោយទទួលបានតម្លៃបុព្វលាភចំនួន ៧២រៀល/គីឡូក្រាម សម្រាប់ប្រភេទស្រូវសែនក្រអូប និង ៤០រៀល/គីឡូក្រាម សម្រាប់ប្រភេទស្រូវផ្តារំដួល និងស្រូវស្រង៉ែស្រាលក្រអូប។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងទទួលទិញបានស្រូវពីសហគមន៍បានចំនួនប្រមាណ ២ ៦០០តោន និងសហគមន៍កំពុងបន្តប្រមូលផលនិងផ្គត់ផ្គង់ជូនក្រុមហ៊ុនតាមបរិមាណដែលបានព្រមព្រៀងក្នុងកិច្ចសន្យា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី