SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អង្គភាពសារព័ត៌មាន SME News ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)»


អង្គភាពសារព័ត៌មាន SME News ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)»
A+ A-

ភ្នំពេញ៖ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News) ចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីពី «ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)» ដែលរៀបចំដោយសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ (ស.ស.អ.ស.អ) ដើម្បីផ្ដល់ចំណេះដឹង និងបច្ចេកទេសថ្មីៗក្នុងបច្ចេកវិទ្យា AI ដល់អ្នកសារព័ត៌មានកម្ពុជា។

ក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ ក៏បានធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មានកម្ពុជា ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាឌីជីថលឱ្យមានប្រសិទ្ធភាព ក្នុងទិសដៅរួមចំណែកក្នុងការពង្រឹងសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជា ចំរើន ប្រធាន ស.ស.អ.ស.អ បានបញ្ជាក់ពីតួនាទី នៃការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងសីលធម៌អ្នកសារព័ត៌មានផងដែរ។

ឯកឧត្តម សាស្រ្តាចារ្យបណ្ឌិត ជា ចំរើន មានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីធ្វើជាស្ពានភ្ជាប់រវាង អ្នកកាន់អំណាច និងប្រជាពលរដ្ឋ ដែលអង្គធាតុចម្បងមួយ នៃសង្គមបច្ចុប្បន្ន ក្នុងការជួយផ្សព្វផ្សាយព័ត៌មានឱ្យបានទាន់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បន្តថា ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីថែរក្សាទំនុកចិត្ត និងភាពជឿជាក់ ពីសាធារណជន និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។

ក្នុងវគ្គបណ្តុះបណ្តាល កាលពីថ្ងៃទី២៣ ខែសីហា ដែលជាវគ្គបណ្តុះបណ្តាលជំនាន់ទី៦ ចូលរួមដោយ អ្នកសារព័ត៌មានមកពីបណ្តាអង្គភាព មន្ត្រីរាជការ មន្ត្រីអង្គការស៊ីវិល សរុបចំនួន ១១៥ អង្គ/នាក់ (ស្រី ២០នាក់) ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ស.ស.អ.ស.អ បានរំលេចអំពីវីរកងទ័ពជួរមុខ ដែលបានពលីជីវិត ដើម្បីការពារជាតិមាតុភូមិ។

គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ស.ស.អ.ស.អ និង ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី