2025-11-21
គិត បុប្ផា
2025-11-21
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម Jean-Marie Cambacérès អតីតតំណាងរាស្រ្តបារាំង និងជាប្រធានសមាគមបារាំង-អាស៊ី មានគំនិតផ្តួចផ្តើមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ក្នុងទស្សនាវដ្តីដ៏ធំ និងល្បី «L’Essentiel des Relations Internationales» ដែលមានអ្នកអានជាច្រើនជុំវិញពិភពលោក ពិសេសក្នុងប្រទេសនិយាយភាសាបារាំង ហើយបោះពុម្ពជាច្រើនម៉ឺនច្បាប់ក្នុងមួយលេខៗ។
បើតាមការលើកឡើងរបស់ ឯកឧត្តម Jean-Marie Cambacérès កន្លងមក ទស្សនាវដ្តី «L’Essentiel des Relations Internationales» នេះ ត្រូវបានជ្រើសរើសដោយប្រទេសធំៗ ជាច្រើនដូចជាប្រទេសកាហ្សាក់ស្ថាន និងឥណ្ឌូនេស៊ី ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ខ្លួន ដោយទទួលបានការចាប់អាម្មរណ៍ជាច្រើនជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។
ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម Jean-Marie Cambacérès បានលើកឡើងពីការចូលរួមរបស់សមាគមកន្លងមក ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់ប្រជាជនបារាំង ក៏ដូចជាវិនិយោគិនធំៗ ដែលជាសមាជិករបស់សមាគមក្នុងតំបន់អាស៊ី ឱ្យមកទស្សនា និងបោះទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ សុខសុវត្ថិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសយន្តការលើកទឹកចិត្តដ៏ទាក់ទាញ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សកម្ម និងគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមប្រធានក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគដ៏ល្អ ជាពិសេសក្នុងវិស័យទេសចរណ៍ឆ្ពោះទៅព្រឹត្តការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្តដែលកម្ពុជា ជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង លើកទី២០ (ហ្រ្វង់កូហ្វូនី) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ខាងមុខនេះ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី