2025-08-22
គិត បុប្ផា
2025-08-22
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ហាមឃាត់មិនឱ្យមានការបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តសៀមរាប និងខេត្តកំពង់ធំ រយៈពេល១៥ថ្ងៃ ដោយ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
ផ្អែកតាមរបាយការណ៍ប្រចាំថ្ងៃ របស់រដ្ឋបាលខេត្តខាងលើ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ភាគីថៃនៅតែបន្តបង្ហោះជ្រូន និងសត្វព្រាបបំពាក់ GPS ស៊ើបការណ៍ជារៀងរាល់ថ្ងៃចូលរំលោភបំពានដែនអធិបតេយ្យនៃកម្ពុជា។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ សម្រេចបន្តការហាមឃាត់ការបង្ហោះដ្រូន នៅក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធទាំង៩ ខាងលើ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ រហូតដល់មានការណែនាំថ្មី ដើម្បីពង្រឹង និងលើកកម្ពស់ការគ្រប់គ្រង និងធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរបស់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី