SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គណៈប្រតិភូវិនិយោគិនជប៉ុន បង្ហាញបំណងស្វែងយល់ពីសក្តានុពលវិនិយោគ និងពាណិជ្ជកម្មកម្ពុជា ក្នុងវិស័យកម្មន្តសាលខ្សែភ្លើង វិស័យស្ថាបត្យកម្ម និងសំណង់


គណៈប្រតិភូវិនិយោគិនជប៉ុន បង្ហាញបំណងស្វែងយល់ពីសក្តានុពលវិនិយោគ និងពាណិជ្ជកម្មកម្ពុជា ក្នុងវិស័យកម្មន្តសាលខ្សែភ្លើង វិស័យស្ថាបត្យកម្ម និងសំណង់
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនជប៉ុន មានបំណងស្វែងយល់ពីសក្តានុពលវិនិយោគនិងពាណិជ្ជកម្មនៅកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាលខ្សែភ្លើង, វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ គណៈប្រតិភូវិនិយោគិនជប៉ុននេះ គឺដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀត។

ជាមួយគ្នានេះ គណៈប្រតិភូវិនិយោគិនជប៉ុន ក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយបាននិងកំពុងសិក្សាស្វែងយល់និងប្រមូលព័ត៌មានបន្ថែមទាក់ទងនឹងការវិនិយោគក្នុងវិស័យរបស់ខ្លួន។ លោក Yajima Nobumasa ក៏បានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុន មិនត្រឹមតែមានគម្រោងវិនិយោគដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងនាំយកវិនិយោគិនជប៉ុនក្នុងវិស័យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។ ទន្ទឹមនេះ ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ក៏នឹងនាំយកបច្ចេកទេស និងបទពិសោធ ព្រមទាំងចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, បរិយាកាសវិនិយោគ, ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដែលកំពុងរីកដុះដាលជាបន្តបន្ទាប់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី