2025-09-07
ទូច សូរិយា
2025-09-07
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល AFI ដើម្បីពិនិត្យនិងសម្រេចលើឯកសារយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់ AFI ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធរបស់សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (Alliance for Financial Inclusion – AFI) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២-៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Swakopmund ប្រទេសណាមីប៊ី។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីចែករំលែកនូវចំណេះដឹង ទស្សនាទាន និងបទពិសោធទាក់ទងនឹងការវិវឌ្ឍថ្មីៗនៃសេដ្ឋកិច្ចសាកល បញ្ហាប្រឈម និងដំណោះស្រាយនានា ក្នុងទិសដៅជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់។
លើសពីនេះ វេទិកាគោលនយោបាយសកលសម្រាប់ឆ្នាំនេះ គឺផ្តោតលើប្រធានបទស្តីពី «ការលើកកម្ពស់សិទ្ធិអំណាចសង្គមនិងជំរុញកំណើនតាមរយៈបរិយាបន្នហិរញ្ញវត្ថុ»។ ទន្ទឹមនេះ លោកជំទាវ ជា សិរី ក៏ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីចំនួន ២ រួមមាន ៖ ទី១/ AFI Engage ដោយបានចែករំលែកពីបទពិសោធនៃភាពជាអ្នកដឹកនាំ ដល់អ្នកដឹកនាំវ័យក្មេងរបស់ប្រទេសមួយចំនួនដែលជាសមាជិករបស់ AFI និងទី២/ Inclusive Policy Studio (IPS) ដោយបានចែករំលែកនូវបទពិសោធ និងគំនិតផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ គួរបញ្ជាក់ថា AFI គឺជាស្ថាប័នពិភពលោកដែលឈានមុខក្នុងការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបរិយាបន្នហិរញ្ញវត្ថុ និងត្រូវបានដឹកនាំដោយបណ្តាសមាជិកដែលជាធនាគារកណ្តាល និងស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី