2025-08-10
ឃី ភារៈ
2025-08-10
ឃី ភារៈ
ភ្នំពេញ៖ វិស័យកម្មន្តសាល បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមានកំណើន ៩,៥% ក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈអនុវិស័យកម្មន្តសាលកាត់ដេរ ត្រូវបានប៉ាន់ស្មានថាកើនឡើង ១០,៤% ស្របពេល ដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ កើនឡើង ៨,៥%។ នេះបើតាមរបាយការណ៍របស់ ធនាគារជាតិនៃកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៥។
គួររំលេចផងដែរថា ការនាំចេញផលិតផលកម្មន្តសាល បានកើនឡើងគួរឱ្យកត់សម្គាល់ ១៥,៣% (គិតជាតម្លៃ) នាឆមាសទី១ ឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានត្រឹមតែ ៨,៧% ដោយសារការសម្រុកនាំចេញយ៉ាងគំហុកមុនពេលពន្ធគយបដិការត្រូវបានអនុវត្ត។ កំណើននេះ គាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលដែលកំពុងលេចឡើង ដូចជាសំបកកង់រយន្ត អំពូលភ្លើង ខ្សែភ្លើង និងបង្គំខ្សែភ្លើង។
សូមជម្រាបថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា បានកើន ៥.៩% បើទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ។ កំណើននេះ ត្រូវបានគាំទ្រដោយការកើនឡើង នៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម ខណៈវិស័យសំណង់ និងអចលនទ្រព្យ បន្តមានភាពទន់ខ្សោយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី