SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ការលើកកម្ពស់វិស័យម្ហូបអាហារ តាមរយៈការពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងគ្រូបង្គោល ហូកា លើជំនាញចុងភៅ


ការលើកកម្ពស់វិស័យម្ហូបអាហារ តាមរយៈការពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងគ្រូបង្គោល ហូកា លើជំនាញចុងភៅ
សង្គមជាតិ-សេដ្ឋកិច្ច

2026-02-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-02-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការលើកកម្ពស់វិស័យម្ហូបអាហារ (Gastronomy) តាមរយៈការពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងគ្រូបង្គោល ហូកា (HoKa) លើជំនាញចុងភៅ មានបំណងពង្រឹងសមត្ថភាពបច្ចេកទេស និងវិធីសាស្ត្របង្រៀនដល់អ្នកជំនាញចុងភៅនៅតាមខេត្តគោលដៅ ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចបណ្តុះបណ្តាលបន្តដល់បុគ្គលិកជំនាញក្នុងមូលដ្ឋានរៀងៗខ្លួន។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដែលមានរយៈពេល ៩ថ្ងៃ រួមមានការសិក្សាទ្រឹស្តីរយៈពេល ៥ថ្ងៃតាមប្រព័ន្ធវីដេអូ (Online) និងការអនុវត្តផ្ទាល់រយៈពេល ៤ថ្ងៃ ផ្តោតលើមុខម្ហូបអត្តសញ្ញាណតាមតំបន់ និងបច្ចេកទេសធ្វើទឹកជ្រលក់ផ្សេងៗនេះ ចូលរួមដោយ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោងហូកា (HoKa) រួមជាមួយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និង លោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលនៃអង្គការ Swisscontact ។

សម្រាប់វគ្គទី១ នេះ មានសិក្ខាកាមសរុបចំនួន ១៧រូប មកពីខេត្តគោលដៅចំនួន៨ រួមមាន៖ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពង់ឆ្នាំង ដែលសមាសភាពរួមមានគ្រូបង្គោលហូកាមកពីមន្ទីរទេសចរណ៍ខេត្ត និងវិស័យឯកជន។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅថ្នាក់ធ្វើម្ហូបសុភ័ស សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយមានការចូលរួមពីតំណាងគ្រឹះស្ថាន TVET សមាគមឧស្សាហកម្មទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន សមាគមចុងភៅកម្ពុជា និងសិក្ខាកាមសរុបចំនួន ៤០ រូប៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី