SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ នាំយកឱកាសការងារជិត ៥០០កន្លែង​ ផ្សព្វផ្សាយដល់ពលករខ្មែរនៅខេត្តតាកែវ ដែលទើបត្រឡប់ពីថៃ


ក្រសួងការងារ នាំយកឱកាសការងារជិត ៥០០កន្លែង​ ផ្សព្វផ្សាយដល់ពលករខ្មែរនៅខេត្តតាកែវ ដែលទើបត្រឡប់ពីថៃ
A+ A-

ភ្នំពេញ៖ ឯកឧត្តម កាន់ ម៉ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបើកកម្មវិធី «វេទិកាការងារ» ដើម្បីនាំយកឱកាសការងារជិត ៥០០កន្លែង ដល់ប្រជាពលរដ្ឋ ពិសេសពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួង បានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ដល់អ្នកចូលរួមចំនួន ១ ៨៤៦នាក់ ក្នុងឃុំចំនួន៦ រួមមាន៖ ឃុំត្រាំកក់ ឃុំស្រែរនោង ឃុំញ៉ែងញ៉ង និងឃុំគុស នៃស្រុកត្រាំកក់ ឃុំព្រៃស្លឹកនៃស្រុកទ្រាំង និងឃុំរមេញ នៃស្រុកកោះអណ្តែត។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងពលករខ្មែរ ចំនួន ៣៥០នាក់ បានទទួលការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មសរុបចំនួនជិត ៥០០កន្លែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី