SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ធ្វើពិពិធកម្មឧស្សាហកម្មផ្គុំដំឡើងយានយន្ដ សម្ភារបរិក្ខារអេឡិចត្រូនិក និងគ្រឿងសង្ហារិម


កម្ពុជា ធ្វើពិពិធកម្មឧស្សាហកម្មផ្គុំដំឡើងយានយន្ដ សម្ភារបរិក្ខារអេឡិចត្រូនិក និងគ្រឿងសង្ហារិម
A+ A-

ភ្នំពេញ៖ កម្ពុជា បានធ្វើពិពិធកម្មឧស្សាហកម្មទៅកាន់វិស័យផ្សេងៗ ក្រៅពីវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដូចជាការផ្គុំដំឡើងយានយន្ដនិងគ្រឿងបង្គុំយានយន្ត, ផលិតសំបកកង់រថយន្ត, កង់, សម្ភារបរិក្ខារអេឡិចត្រូនិក និងគ្រឿងសង្ហារិម។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តម លឹម វិសាល បន្តថា កម្ពុជា បានធ្វើពិពិធកម្មឧស្សាហកម្មបរិក្ខារអគ្គិសនី និងអំពូលលម្អ, សម្ភារតុបតែងលម្អដើមគ្រីសស្មាស់ និងក្តារបន្ទះជាដើម។ ក្នុងកិច្ចពិភាក្សាស្តីពី «ឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម លឹម វិសាល ក៏បានមានប្រសាសន៍ថា វិស័យទាំងអស់នេះ ប្រើប្រាស់បច្ចេកវិទ្យាមធ្យម និងតម្លៃបន្ថែមសមរម្យ។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការរងមានសុទិដ្ឋិនិយមខ្ពស់ថា ឧស្សាហកម្មថ្មីទាំងនេះ នឹងបន្តហូរចូលមកកម្ពុជាបន្ថែមទៀត អាស្រ័យដោយរាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងក្នុងការបន្តដាក់ចេញនូវគោលនយោបាយ និងវិធានការគាំទ្រដល់វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង។

ឯកឧត្តម លឹម វិសាល ក៏បានបន្តលើកឡើងអំពីស្ថានភាពវិនិយោគទូទៅនៅកម្ពុជា, របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពី វិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។ កិច្ចពិភាក្សាខាងលើនេះ ជាកម្មវិធីមួយក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ» និងព្រឹត្តិការណ៍ពិព័រណ៍ «សម្លៀកបំពាក់ និងវាយភ័ណ្ឌកម្ពុជាអន្តរជាតិ» លើកទី៩ ដែលត្រូវបានរៀបចំចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី