2025-08-08
គិត បុប្ផា
2025-08-08
គិត បុប្ផា
ភ្នំពេញ៖ ធនាគារ ABA និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានចំនួនពីរ រួមមានគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច (ESGS) និងគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS 2) ដើម្បីពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ SME នៅកម្ពុជា។
ជាមួយនឹងការធានារបស់ CGCC ធនាគារ ABA នឹងអាចបង្កើនការផ្តល់កម្ចីចាំបាច់បន្ថែមទៀត ដល់អាជីវកម្ម ដែលមានសក្តានុពល ដើម្បីគាំទ្រដល់ភាពធន់នៃសេដ្ឋកិច្ចក្នុងកាលៈទេសៈលំបាកនេះ។ តាមរយៈគម្រោង REGS 2 CGCC អាចផ្តល់ការធានាទៅលើកម្ចី ដែលបញ្ចេញដោយធនាគារ ABA ដល់អាជីវកម្មដែលមានគុណវុឌ្ឍិ ជាមួយនឹងវិសាលភាពនៃការធានារហូតដល់ ៩០% និងកម្រៃធានាទាបបំផុតត្រឹម ០,៧៥%។
គម្រោង REGS 2 នឹងផ្តល់នូវកម្ចី ដែលមានការធានាដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលខ្វះទ្រព្យធានា សំដៅបង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជា លើទីផ្សារអន្តរជាតិ ដែលបន្តលើកកម្ពស់វិស័យដ៏សំខាន់មួយនេះ ក្នុងការអភិវឌ្ឍនៅតាមបណ្តាខេត្ត និងទីជនបទ។ លោក Bibhu Pandey អគ្គនាយករងប្រតិបត្តិ និងជានាយកឥណទាននៃធនាគារ ABA មានប្រសាសន៍ថា ការផ្តួចផ្តើមរវាងភាគីទាំងពីរនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចំពោះបរិយាបន្នហិរញ្ញប្បទាន និងការអភិវឌ្ឍសេដ្ឋកិច្ចទៅថ្ងៃអនាគត។ ជាមួយគ្នា ធនាគារ ABA នឹងបន្តគាំទ្រអាជីវកម្ម ដើម្បីឱ្យពួកគេសម្រេចបាននូវសក្តានុពលពេញលេញ។
ចំណែក លោក ណូ លីដា អគ្គនាយក CGCC លើកឡើងថា REGS2 គឺជាគម្រោងធានាឥណទានជាកញ្ចប់ទី១ រវាង CGCC និងធនាគារ ABA ដែលនឹងបង្កើនប្រសិទ្ធភាពនៃការបញ្ចេញកម្ចីមានការធានាជូនដល់អតិថិជន។ លោក ណូ លីដា ជឿជាក់ថា ការចូលរួមរបស់ធនាគារ ABA ក្នុងគម្រោងទាំង២នេះ នឹងបង្កើនភាពសំបូរបែបនៃកម្ចីអាជីវកម្ម ហើយតាមរយៈការផ្តល់កម្ចីរបស់ធនាគារ ABA និងការធានាឥណទានរបស់ CGCC យើងរួមគ្នា ដើម្បីពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ SME។
គួរបញ្ជាក់ថា ធនាគារ ABA និង CGCC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ជាលើកដំបូង កាលពីឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក ធនាគារ ABA បានបង្កើនសន្ទុះនៃការប្រើប្រាស់ការធានារបស់ CGCC ជាលំដាប់ ដើម្បីគាំទ្រដល់ SME ស្ទើរគ្រប់វិស័យ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី