2025-08-08
ឃី ភារៈ
2025-08-08
ឃី ភារៈ
ភ្នំពេញ៖ ឧតុនិយមជប៉ុន ចេញសេចក្តីជូនដំណឹងបន្ទាន់ អំពីគ្រោះមហន្តរាយដែលអាច បង្កឱ្យមានការបាក់ដី ទឹកជំនន់ និង ផ្អាកជើងហោះហើរនៅអាកាសយានដ្ឋាន Kagoshima ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ដូចច្នេះប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅប្រទេសជប៉ុន ប្រុងប្រយ័ត្នឱ្យបានខ្ពស់។ យោងតាមស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា ការប្រមានអំពីគ្រោះមហន្តរាយនេះ គឺកើតឡើងក្នុងទីក្រុង Kirishima នៃខេត្ត Kagoshima នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ។
ឧតុនិយមជប៉ុន ព្យាករណ៍បរិមាណទឹកភ្លៀងនឹងអាចកើនរហូតដល់ ២០០ មីលីម៉ែត្រនៅភាគខាងត្បូង Kyushu និង ១២០ មីលីម៉ែត្រនៅភាគខាងជើង Kyushu នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែសីហា។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន របស់ប្រទេសជប៉ុន អំពាវនាវឱ្យប្រជាជន ត្រូវតែនៅក្នុងទីជម្រកមានសុវត្ថិភាព ដោយជៀសវាង ការរស់នៅជិត ច្រាំងថ្មចោទ និង ជម្រាលភ្នំ ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិត។
ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ដូចបានជម្រាបជូនខាងលើ ដែលអាចនឹងរងផលប៉ះពាល់នោះ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ហើយជៀងវាងការធ្វើដំណើរដោយពុំចាំបាច់។
ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ក៏បញ្ជាក់ផងដែរថា ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី