SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

និយ័តករអាជីវកម្មអចលនវត្ថុ ប្រាប់ពីឈ្មោះអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន គ្មានអាជ្ញាបណ្ណចំនួន២០


និយ័តករអាជីវកម្មអចលនវត្ថុ ប្រាប់ពីឈ្មោះអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន គ្មានអាជ្ញាបណ្ណចំនួន២០
A+ A-

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) ប្រាប់ឈ្មោះអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដែលគ្មានអាជ្ញាបណ្ណ ពី ន.អ.ប. ចំនួន២០ ដើម្បីឱ្យពលរដ្ឋ កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងសហគ្រាស ឬអាជីវកម្មនេះ ក្នុងគោលដៅជៀសវាងការប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។

សហគ្រាស ឬអាជីវកម្មចំនួន២០ ដែលប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណនោះ មានដូចជា៖ ១. សហគ្រាស ខេ-វត្តិ អ៊ិនវេសម៉ិន នៅផ្ទះលេខ២១៣ ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ២. អាជីវកម្ម សាន្នីលក់គ្រឿងអលង្ការ នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ៣. អាជីវកម្ម អិល ឌី ហាងលក់ទូរសព្ទដៃទំនើប ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៤. អាជីវកម្ម ម៉ាក់ ជីអ៊ុង លក់គ្រឿងអលង្ការ និងទទួលបញ្ចាំ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៥. អាជីវកម្ម ម៉ាក់ អាម៉ី លក់គ្រឿងអលង្ការ និងទទួលបញ្ចាំ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ៦. អាជីវកម្ម ម៉ី ហ្វាង ហាងលក់ទូរសព្ទដៃ ទំនើប នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ៧. អាជីវកម្ម ប៊ុន សិទ្ធ ទទួលបញ្ចាំ នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ៨. អាជីវកម្ម ណា លិ ទទួលបញ្ចាំ នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ៩. អាជីវកម្ម អ៊ុង ហាំងលាភ ជួសជុល និង បញ្ចាំទូរស័ព្ទ នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង១០. អាជីវកម្ម សុវណ្ណា ១៦៨ ហាងលក់ ទូរសព្ទដៃទំនើប នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

១១. អាជីវកម្ម សាក់ស៊ី ហាងលក់ទូរសព្ទដៃ ទំនើប មានទីតាំងនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ១២. អាជីវកម្ម ហាង វីរិយ៉ា គ្រឿងអលង្ការ នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ១៣. អាជីវកម្ម ណារិទ្ធ បញ្ញា នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ១៤. អាជីវកម្ម ម៉ាក់ លីហេង នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ១៥. អាជីវកម្ម ធី ខេ អេស ម៉ាន់នី ម.ក នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ១៦. អាជីវកម្ម ចែគីម គ្រឿងអលង្ការ នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

១៧. អាជីវកម្ម ហៀង វុឌ្ឍថា នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ១៨. អាជីវកម្ម ថៃ សៀវម៉ី នៅផ្ទះលេខ១ ផ្លូវលេខ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ១៩. អាជីវកម្ម លី ណា នៅផ្ទះលេខ០៤៥៤ ផ្លូវលេខ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ និង២០. អាជីវកម្ម ជាង ហួរ នៅផ្ទះលេខ០៤៧៤ ផ្លូវលេខ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី