2025-08-06
ឃី ភារៈ
2025-08-06
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd លើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយកំណត់តាមស្ដង់ដាចិន និងអាល្លឺម៉ង់ ព្រមទាំងជំរុញទេពកោសល្យខាងផ្នែកបច្ចេកទេស គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងពិធីចុះចុះហត្ថលេខាលើអនុស្សរណៈ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងលោក CHEN Jiquan នាយកក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd កាលពីទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ លើកឡើងថា តាមរយៈបទពិសោធរបស់ក្រុមហ៊ុនខាងលើនេះ នឹងជួយឱ្យសិស្សកម្ពុជា ទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានស្ដង់ដា និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ បន្តថា ពលរដ្ឋកម្ពុជា មានជំនាញពិតប្រាកដ និងស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ភាពចាំបាច់ នៃការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការបង្កើតផលិតភាព នៃកម្លាំងពលកម្មកម្ពុជា និងប្រែក្លាយកម្ពុជា ជាគោលដៅដ៏ទាក់ទាញ នៃការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនបរទេស។
ជាមួយគ្នានេះ នាយកក្រុមហ៊ុន Yalong Intelligent Equipment លោក CHEN Jiquan ថ្លែងថាដើម្បីបង្កើនផលិតភាពការងារជូនប្រជាពលរដ្ឋកម្ពុជា ឱ្យស្របទៅនឹងតម្រូវការទីផ្សារ លោកនាយកក្រុមហ៊ុន យនឹងគាំទ្រចំពោះឆន្ទៈ នៃការធ្វើទំនើបកម្មរបស់ក្រសួងការងារ។ លោកនាយក បន្តថា ការធ្វើទំនើបកម្មរបស់ក្រសួងការងារ នឹងជំរុញការផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលជាគន្លឹះក្នុងការទាក់ទាញវិនិយោគិនបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី