SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម៖ បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ជាឱកាសសម្រាប់ផលិតករក្នុងស្រុករបស់កម្ពុជា


រដ្ឋមន្ត្រីឧស្សាហកម្ម៖ បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ជាឱកាសសម្រាប់ផលិតករក្នុងស្រុករបស់កម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការផ្លាស់ប្តូរក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដែលបណ្តាលមកពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ជាឱកាសសម្រាប់ផលិតករក្នុងស្រុក មានកំណើននៃតម្រូវការផលិតផលពីក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក ហើយក្រុមហ៊ុនក្នុងស្រុកជាច្រើនបានបង្ហាញសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកពេញលេញមួយ ដែលមានទាំងពីការផ្គត់ផ្គង់វត្ថុធាតុដើម និងការកែច្នៃ រហូតដល់សេវាឡូជីស្ទីក ការធានាគុណភាព និងលទ្ធភាពចូលក្នុងទីផ្សារ។

នេះជាឆ្នាំទី៣ ក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយផ្នែកឯកជន បន្ទាប់ពីការរៀបចំពីរជុំកន្លងមក ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណើរបស់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម។

ជុំទី៣នេះ ក្រសួងបានប្រមូលបញ្ហាប្រឈមពីផ្នែកឯកជននៅទូទាំងប្រទេស ដោយបានបង្រួមជា បញ្ហាប្រឈមជាក់លាក់ចំនួន ១២ រួមបញ្ចូលទាំងបញ្ហាថ្លៃឡូជីស្ទីក និងថ្លៃដើមផលិតកម្មខ្ពស់ ការប្រកួតប្រជែងមិនស្មើភាព លទ្ធភាពទទួលបានហិរញ្ញវត្ថុ ការឈានចូលទីផ្សារ កម្លាំងពលកម្មជំនាញ បញ្ហាបច្ចេកវិទ្យា និងបច្ចេកទេសផលិតកម្ម ព្រមទាំងបញ្ហាប្រឈមក្នុងការធ្វើអនុលោមភាព ដូចជាការចុះបញ្ជីក្រុមហ៊ុន ការចុះបញ្ជីផលិតផល ការបំពេញបែបបទនិងនីតិវិធីគយ និងពន្ធដារ និងការអនុលោមតាមស្តង់ដាជាដើម។ ចំពោះ ផ្នែកឯកជនក៏បានលើកឡើងពីតម្រូវការសេវាកម្មគាំទ្រ ដូចជាសេវាមាត្រាសាស្ត្រ សេវាមន្ទីរពិសោធន៍ និងសេវាវិញ្ញាបនបត្រកម្ម រួមទាំងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី