SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បើកកិច្ចប្រជុំលើកទី១ ពិនិត្យគម្រោងវិនិយោគចំនួន៥ មានទុនវិនិយោគសរុប ២ ៨៥០លានដុល្លារ


ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បើកកិច្ចប្រជុំលើកទី១ ពិនិត្យគម្រោងវិនិយោគចំនួន៥ មានទុនវិនិយោគសរុប ២ ៨៥០លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បើកកិច្ចប្រជុំពិនិត្យលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស លើកទី១ ដល់គម្រោងវិនិយោគចំនួន៥ ក្នុងភូមិភាគឦសាន ដែលមានទុនវិនិយោគសរុប ២ ៨៥០លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៣៨ ៤០០កន្លែង ដល់ពលរដ្ឋ។

ម្រោងទាំង៥ រួមមានការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលជាវិស័យអាទិភាពរបស់កម្មវិធីពិសេស ហើយក៏មានគម្រោងក្នុងវិស័យទូទៅផ្សេងទៀត ដូចជាអប់រំ និងសុខាភិបាល ផងដែរ។ ក្នុងចំណោមនោះដែរ ក្រុមហ៊ុនមួយចំនួន ជាក្រុមហ៊ុនដែលធ្លាប់បានវិនិយោគជាក់ស្តែង នៅតាមបណ្តាខេត្តនៅភូមិភាគឦសាន ហើយចង់ពង្រីកសកម្មភាពក្នុងរូបភាពជាគម្រោងវិនិយោគកសិកម្មពហុបំណងខ្នាតធំ តាមរយៈការពង្រីកសមត្ថភាពផលិតកម្ម ការជំរុញសហថាមភាពពីកិច្ចសហការវិនិយោគ ការបង្កើនការកែច្នៃផលិតផលកសិកម្ម ការចិញ្ចឹមសត្វ ការបង្កើតរោងចក្រផលិតជី ចំណីសត្វ និងគ្រឿងយន្តកសិកម្ម។ គម្រោងទាំងនេះ សុទ្ធតែជាធាតុចូលបន្ថែមចាំបាច់ និងមានតម្រូវការខ្ពស់ ក្នុងការបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច និងការធ្វើពិពិធកម្មវិនិយោគ សមស្របតាមលក្ខខណ្ឌអំណោយផលរបស់ភូមិភាគឦសាន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ក៏បានលើកឡើងអំពីសារសំខាន់ នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ដើម្បីអភិវឌ្ឍន៍ភូមិភាគឦសាន ជាប្រភពកំណើនសេដ្ឋកិច្ចថ្មីផងដែរ។ ក្រុមការងារ បានពិនិត្យពិភាក្សាយ៉ាងផុសផុល ដោយផ្អែកលើលទ្ធផលនៃការចុះពិនិត្យទីតាំងគម្រោងជាក់ស្តែង និងពិនិត្យលើគ្រប់ទិដ្ឋភាព ពិសេសអនុលោមភាពជាមួយនឹងបទដ្ឋានគតិយុត្តរបស់កម្ពុជា ក្នុងគោលដៅជួយសម្រួល ជំរុញ ថែទាំវិនិយោគិន ការពារ និងបង្កើនផលប្រយោជន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផង៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_386_21.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599