2025-08-02
ទូច សូរិយា
2025-08-02
ទូច សូរិយា
ភ្នំពេញ៖ ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារ ៧៥០កន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរ ក្នុងខេត្តតាកែវដែលទើបត្រឡប់មកពីប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។
ការយកឱកាសការងារ ៧៥០កន្លែងនេះ គឺធ្វើឡើងក្នុង«វេទិកាការងារ» ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានសហការជាមួយរដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលស្រុកត្រាំកក់ ដើម្បីផ្សព្វផ្សាយ និងនាំយកឱកាសការងារដល់អតីតពលករខ្មែរមកពីប្រទេសថៃ និងអ្នកស្វែងរកការងារនៅក្នុងមូលដ្ឋានសរុបចំនួន ២៥៩នាក់។
វេទិកាការងារនេះ នឹងផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន សហគ្រាស និងរោងចក្រចំនួន ៣ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួន ៧៥០កន្លែង៕
នាំមកជូនដោយ