2025-08-01
ទូច សូរិយា
2025-08-01
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា អំពាវនាវឱ្យមានមានអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដែលផ្តោតមនុស្ស និងនវានុវត្តន៍ នៅសន្និសីទក្រុងសៀងហៃ ប្រទេសចិន ក្នុងនោះកម្ពុជា បានចូលរួមជាមួយប្រទេសជាង៤០ នៅសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៥ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ដោយបានបង្ហាញការគាំទ្រ ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយបរិយាបន្ន ក្រមសីលធម៌ និងកិច្ចសហការ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ចឌីជីថលសម្រាប់អនាគត ដោយបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម និងគ្រប់វិស័យនៃសង្គមសេដ្ឋកិច្ច។ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលពេញលេញ លើកកម្ពស់សមាហរណកម្ម AI និងអភិវឌ្ឍបរិយាកាសគោលនយោបាយដែលមានមេត្រីភាពនឹងបច្ចេកវិទ្យា។
ក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ឯកឧត្តម Yin Hejun រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន បានណែនាំគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកលរបស់ប្រទេសចិន ជាជំហានឆ្ពោះទៅរកអនាគតរួមមួយ។ ឯកឧត្តម Yin Hejun បានលើកឡើងថា កម្ពុជា ជំរុញការចាប់យកដ៏សកម្មនូវការផ្លាស់ប្តូរឆ្លាតវៃ និងលើកកម្ពស់ការអភិវឌ្ឍ AI ជាមួយនឹងឥរិយាបថប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់មនុស្សជាតិ។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង ក៏បានផ្តោតលើអាទិភាពរបស់កម្ពុជាសម្រាប់អភិបាលកិច្ច AI សកល រួមទាំងការវិនិយោគលើធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ ការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ និងកិច្ចសហការស្រាវជ្រាវឆ្លងព្រំដែន។ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានបន្ថែមថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងនាមជាដៃគូសកម្មមួយ ដើម្បីភាពរីកចម្រើនរួមគ្នា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី