SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីការងារ ស្នើឱ្យអង្គសិក្ខាសាលាត្រីភាគី បន្ថែមការចាប់អារម្មណ៍លើការរើសអើង និងការប្រើហិង្សាលើពលករខ្មែរដែលកំពុងស្នាក់នៅថៃ


រដ្ឋមន្ត្រីការងារ ស្នើឱ្យអង្គសិក្ខាសាលាត្រីភាគី បន្ថែមការចាប់អារម្មណ៍លើការរើសអើង និងការប្រើហិង្សាលើពលករខ្មែរដែលកំពុងស្នាក់នៅថៃ
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-01

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រួមទាំងការិយាល័យនៃអង្គការទាំង២ ប្រចាំកម្ពុជា និងប្រទេសថៃ មានកិច្ចអន្តរាគមន៍ភ្លាមៗប្រឆាំងការរើសអើង និងការប្រើហិង្សាលើពលករទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សំដៅលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ ស្របតាមលិខិតបទដ្ឋានអន្តរជាតិ។

ក្នុងសិក្ខាសាលាត្រីភាគីស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» ឯកឧត្តម ហេង សួរ បានបង្ហាញអំពីរូបភាពនៃការប្រព្រឹត្តិអំពើហិង្សាពីសំណាក់ក្រុមជ្រុលនិយមថៃមកលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងការងារ ក៏បានយកឱកាសនេះដើម្បីឱ្យអង្គសិក្ខាសាលាទាំងមូល ជាពិសេស អង្គការ ILO បន្ថែមការចាប់អារម្មណ៍លើការលេចចេញនូវសកម្មភាពរើសអើង និងអំពើហិង្សាមួយចំនួនទៅលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃពីសំណាក់ក្រុមជ្រុលនិយមថៃ។

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណាពិភាក្សារកដំណោះស្រាយជាក់ស្ដែងលើកស្ទួយដល់សិទ្ធិពលករទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក៏ដូចជាអ្នកដែលបាននិងកំពុងវិលចូលមកស្រុកវិញយ៉ាងគំហុក ដោយសារតែពួកគាត់ព្រួយបារម្ភចំពោះសុវត្ថិភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី