2025-07-22
ឃី ភារៈ
2025-07-22
ឃី ភារៈ
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានអនុម័តការធានាឥណទានលើកម្ចីអាជីវកម្ម ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចំនួន៩៦% នៃគណនីមានការធានាសរុប ចំនួន ៥,០២៧គណនី ក្នុងទំហំទឹកប្រាក់ប្រមាណ ៣០៥លានដុល្លារ នៅទូទាំងប្រទេស គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥។
ព្រឹត្តិបត្រវឌ្ឍនភាព នៃការធានាឥណទាន ប្រចាំខែមិថុនារបស់ CGCC ដែលចេញផ្សាយ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បាឱ្យដឹងថា លើសពីការធានាលើកម្ចីក្នុងវិស័យធនាគារ CGCC ក៏បានធ្វើពិពិធកម្មការធានាឥណទាន ដោយផ្តល់ការធានាលើសញ្ញាបណ្ណទំហំ ១០លានដុល្លារ ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុកក្នុងការកៀរគរទុនវិនិយោគ និងការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនៅកម្ពុជា។
ព្រឹត្តិបត្រវឌ្ឍនភាព នៃការធានាឥណទាន ដ៏ដែលនេះ បង្ហាញថា ក្នុងចំណោមគណនីមានការធានាសរុប ចំនួន ៥,០២៧គណនី មានប្រភេទអាជីវកម្មគ្រប់គ្រងដោយស្រ្តីចំនួន ២ ៤០៨គណនី និងចំនួន ២ ៦១៩ ជាប្រភេទអាជីវកម្ម មិនគ្រប់គ្រងដោយស្រ្តី។ ទន្ទឹមនឹងនេះ ប្រភេទកម្ចី ដែលមានទ្រព្យធានា មានចំនួន ១២៣៦គណនី និងប្រភេទកម្ចី ដែលពុំមានទ្រព្យធានាមានចំនួន ៣ ៧៩១គណនី។ គួរបញ្ជាក់ដែរថា CGCC អនុម័តការធានាឥណទានលើកម្ចីអាជីវកម្ម ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ចំនួន ៤ ៨២៨គណនី និងខ្នាតធំចំនួន ១៩៩គណនី។
ស្របតាមចក្ខុវិស័យ ដើម្បីសម្រេចបាននូវបេសកកម្មចម្បងរបស់ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម CGCC នឹងបន្ដកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធសំខាន់ៗ រួមមាន៖ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ដៃគូអន្ដរជាតិ ជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs និងសហគ្រាសខ្នាតធំ តាមរយៈផលិតផល និងសេវាកម្មរបស់ CGCC៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី