2025-07-22
គន ម៉េងហុង
2025-07-22
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម KIM JAE-SHIN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្សព្វផ្សាយគោលដៅសក្តានុពលទេសចរណ៍ រួមទាំងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ឱ្យបានទូលំទូលាយដល់ប្រជាជនកូរ៉េ ដើម្បីទាក់ទាញវិនិយោគិនកូរ៉េ មកបណ្តាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម KIM JAE-SHIN កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីការរៀបចំឱ្យមានសកម្មភាពទេសចរណ៍វប្បធម៌សំខាន់ៗ ដែលមានលក្ខណៈជាក់ស្តែង និងប្លែករវាង កម្ពុជា-កូរ៉េផងដែរ។ ឯកឧត្តម KIM JAE-SHIN ក៏បានមានប្រសាសន៍ថា «ប្រជាជនកូរ៉េស្រលាញ់ប្រទេសកម្ពុជា»។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ ក៏បានអរគុណដល់ ឯកឧត្តម KIM JAE-SHIN និងប្រជាជនកូរ៉េ ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា រហូតមក ដែលបន្សល់ទុកនូវសមិទ្ធិផលប្រកបដោយផ្លែផ្កា និងជាក់ស្តែង ទឹកចិត្តស្រលាញ់ប្រទេសកម្ពុជា យ៉ាងជ្រាលជ្រៅរបស់ឯកឧត្តម និងក្រុមគ្រួសារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី