2025-07-22
ឃី ភារៈ
2025-07-22
ឃី ភារៈ
ភ្នំពេញ៖ គោលនយោបាយជាតិស្តីពី កម្មសិទ្ធិបញ្ញា មានចក្ខុវិស័យអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញា នៃកម្ពុជា ឱ្យក្លាយទៅជាកម្លាំងចលករ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
គោលនយោបាយជាតិស្តីពី កម្មសិទ្ធិបញ្ញា ក៏មានគោលបំណងលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់កម្ពុជា តាមរយៈការបង្កើតស្នាដៃ សិទ្ធិអ្នកនិពន្ធ ចំណេះដឹងជាប្រពៃណី វិញ្ញត្តិវប្បធម៌ និងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងការអភិវឌ្ឍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត ការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌។
ក្នុងគោលដៅលើកកម្ពស់ប្រព័ន្ធកម្មសិទ្ធិបញ្ញា គោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា បានជំរុញការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗមួយចំនួន រួមមាន៖ កសិកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល វប្បធម៌ ទេសចរណ៍ និងអប់រំ និងការលើកកម្ពស់ចំណេះដឹងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដោយផ្តោតទៅលើចំណុចសំខាន់ចំនួន៣ គឺ៖ ទី១. រៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច និងសង្គម និងការអភិវឌ្ឍ។
ទី២. ពង្រឹង និងលើកកម្ពស់សមត្ថភាពមន្ត្រី និងអង្គភាពក្នុងការអនុវត្តប្រព័ន្ធកម្មសិទ្ធិបញ្ញា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ និងទី៣. ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងសាធារណៈអំពីការប្រើប្រាស់កម្មសិទ្ធិបញ្ញា ក្នុងការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ដើម្បីជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕
ប្រភពពី៖ គោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៥
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី