2025-07-20
ទូច សូរិយា
2025-07-20
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) បន្តកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥លាននាក់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយលោក Jean-Gabriel Duss នាយកប្រចាំតំបន់នៃកិច្ចសហប្រតិបត្តិការសម្រាប់តំបន់មេគង្គ នៃទីភ្នាក់ងារ SDC ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា ការធ្វើការងាររួមគ្នាជាត្រីភាគីរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) និងអង្គការអន្តរជាតិខាងការងារ (ILO) គឺដើម្បីពង្រឹងការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញ សំដៅរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា កម្លាំងពលកម្មជំនាញចល័តក្នុងតំបន់ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសេចក្តីថ្លៃថ្នូរ។
ជាមួយគ្នានេះ លោក Jean-Gabriel Duss ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការគាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តគម្រោងដំណាក់កាលបន្ទាប់នៃកម្មវិធី TVET ១,៥លាននាក់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាងកម្លាំងពលកម្មជំនាញដែលមានការប្រកួតប្រជែង និងត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី