SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្ដម ឃួង ស្រេង៖ ការរៀបចំតុបតែងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ ត្រូវប្រគល់ជូនសហភាពសហពន្ធ័យុវជនកម្ពុជា ជាអ្នករៀបចំ ព្រោះទទួលបានភាពជោគជ័យជាង ១០ឆ្នាំហើយ


ឯកឧត្ដម ឃួង ស្រេង៖ ការរៀបចំតុបតែងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ ត្រូវប្រគល់ជូនសហភាពសហពន្ធ័យុវជនកម្ពុជា ជាអ្នករៀបចំ ព្រោះទទួលបានភាពជោគជ័យជាង ១០ឆ្នាំហើយ
សង្គមជាតិ-សេដ្ឋកិច្ច

2026-03-25

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-03-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ការរៀបចំតុបតែងព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរឆ្នាំមមី ឆ្នាំ២០២៦ ត្រូវប្រគល់ជូនទៅសហភាពសហពន្ធ័យុវជនកម្ពុជា ជាអ្នករៀបចំ ព្រោះសហភាពសហពន្ធ័យុវជនកម្ពុជាមានបទពិសោធច្រើន និងទទួលបានភាពជោគជ័យជាង ១០ឆ្នាំរួចមកហើយ។ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ចំណែកគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងលើការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងអង្គប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦ នៅថ្ងៃទី២៥ មីនានេះ ឯកឧត្ដម ឃួង ស្រេង បានបន្តថា ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ជាព្រឹត្តិការណ៍ធំមួយរបស់ជាតិ ដែលទាមទាឱ្យការរៀបចំ ការតុបតែង និងការរក្សាសន្តិសុខ សុវត្ថិភាព ត្រូវតែម៉ត់ចត់បំផុត ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យកងកម្លាំងនិងអាជ្ញាធរទាំងអស់ដាក់ចិត្ត ដាក់កាយធ្វើការងារនេះ ដើម្បីមុខមាត់ប្រទេសជាតិនិងប្រជាជន ដោយគ្រប់គណៈកម្មាការទាំងអស់ មានបញ្ហាអីត្រូវរាយការណ៍ទៅលេខាធិការដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីនេះទទួលបានភាពជោគជ័យនិងសប្បាយរីករាយ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងរៀបចំលើ៦ ទីតាំងដោយក្នុងនោះមានទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀតសម្រាប់ទីតាំងធំៗ៣កន្លែង រួមមាន៖ ទី១. ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ, ទី២. ផ្លូវថ្មើជើងចតុមុខ និងទី៣. នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ ចំណែក ៣កន្លែងតូចៗ៖ ទី១. នៅសួនមុខវត្តបទមវតី, ទី២. បាសាកលេននៅផ្លូវ៣០៨ និងទី៣. នៅផ្លូវលេខ១៥៥ និងជុំវិញផ្សារទួលទំពូង៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី