2025-07-14
គន ម៉េងហុង
2025-07-14
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានភ្ញាស់កូន និងចិញ្ចឹមត្រី មួយកន្លែងនៅក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ និងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីជំរុញ និងលើកកម្ពស់វិស័យវារីវប្បកម្មក្នុងតំបន់ ក្នុងគោលដៅបន្តធានាសន្តិសុខស្បៀង និងការផ្គត់ផ្គង់អាហារដែលមានគុណភាព។
ក្នុងដំណើរបេសកម្មចុះពិនិត្យទីតាំងភ្ញាស់កូន និងចិញ្ចឹមត្រី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះ គឺដើម្បីពិនិត្យអំពីវឌ្ឍនភាព និងសមត្ថភាពផ្គត់ផ្គង់កូនត្រីពូជ និងត្រីសម្រាប់យកសាច់ ដែលជាផ្នែកមួយនៃការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងជូនកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
បេសកម្មនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ុល សុផា ឯកឧត្តម សេក ភក្តី ទីប្រឹក្សាក្រសួងកសិកម្ម លោក ឃុន កក្កដា អគ្គនាយកស្តីទីអគ្គនាយកដ្ឋានកៅស៊ូ លោក ស៊ឹម តូ អនុប្រធានវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី