2025-07-02
ឃី ភារៈ
2025-07-02
ឃី ភារៈ
ភ្នំពេញ៖ យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណ ៥,៥លានដុល្លារ ពីសំណាក់សប្បុរសជនជិត ៣០ម៉ឺននាក់ ដែលចំនួននេះ រាប់ចាប់ពីការប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ទោះបីជាយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ ត្រូវបានបញ្ជប់ ប៉ុន្តែសម្រាប់សាធារណជន ដែលមានទឹកចិត្តសប្បុរស នៅតែអាចចូលរួមបរិច្ចាគបាន ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ ព្រមទាំងសេវាសម្ភពដល់ស្ត្រីមានផ្ទៃពោះផងដែរ។ ការបរិច្ចាគ ទោះតិចក្តីច្រើនក្តី សុទ្ធតែមានតម្លៃក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា។
មូលនិធិគន្ធបុប្ផាកម្ពុជា អរគុណដល់សប្បុរសជន ក៏ដូចជាក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាស និងដៃគូនានា ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រពាក់ព័ន្ធនឹងការរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការធ្វើឱ្យយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយនេះ បានប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យគួរជាទីមោទនៈ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី