2025-06-30
គិត បុប្ផា
2025-06-30
គិត បុប្ផា
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បដិសេធទាំងស្រុងថា កញ្ចប់អង្ករ ដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការបដិសេធនេះ ធ្វើឡើងក្រោយមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់នៅលើបណ្តាញអនឡាញ នៅទីផ្សារចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទង់ជាតិថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្គររបស់កម្ពុជា។
បើតាមការលើកឡើងរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករពីកម្ពុជា ទៅចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្គរច្រកក្នុងបាវ ដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។ នេះបើតាមសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ទាំងអស់ ដែលបាននាំចេញអង្ករទៅប្រទេសចិន រវាងសហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ ប្រទេសចិន CCIC (Cambodia) Co., Ltd.។
កម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងជៀសឆ្ញាយពីអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលបានហាមឃាត់លើ ការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬស្រដៀង ឬមានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេសនានា នៅលើពិភពលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី