2025-06-17
ទូច សូរិយា
2025-06-17
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ ស្នើរដល់យុវជនគ្រប់រូបដាក់ពាក្យចូលរៀននៅ TVET ដើម្បីបង្កើតឱកាសការងារ និងសាងក្តីសង្ឃឹម ជំរុញលើកកម្ពស់ជីវភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កាន់តែប្រសើរឡើង។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តក្រចេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឯកឧត្តម ភឹម ភីរ៉ា បានលើកឡើងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជន ឱ្យបានយល់ដឹងអំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដោយបានដាក់ឱ្យអនុវត្ត កម្មវិធីបណ្ដុះបណ្ដាលថ្មី ផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត ១, ២, ៣ និង ៤ សម្រាប់វិស័យអាទិភាព រួមមាន សំណង់ស៊ីវិល មេកានិក អគ្គិសនី និងថាមពល អេឡិចត្រូនិកកម្មន្តសាល បរិក្ខារត្រជាក់ និងកំដៅ និងធុរកិច្ច ព័ត៌មានវិទ្យាព្រមទាំងរៀបចំដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុនដែលនឹងធ្វើសមាហរណកម្ម អ្នកបានទទួលការបណ្តុះបណ្តាលគ្រប់ប្រភេទទាំងមុន និងក្រោយចូលធ្វើការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី