2025-06-19
ឃី ភារៈ
2025-06-19
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា ត្រូវការទំហំទឹកប្រាក់សរុបប្រមាណ ១,៧៩៦ពាន់លានដុល្លារ សម្រាប់វិនិយោគលើការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ពីឆ្នាំ២០២២-២០៤០។ ដោយឡែកទំហំទឹកប្រាក់សរុបនោះ មានទំហំទឹកប្រាក់ចំនួន ៨១៦លានដុល្លារ ដែលបានអនុម័តរួចរាល់សម្រាប់វិនិយោគអភិវឌ្ឍន៍គម្រោងអាទិភាព ត្រឹមឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ កម្ពុជា ក៏ត្រូវការទំហំទឹកប្រាក់វិនិយោគចំនួន ៩៨០លានដុល្លារបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល និង ៥០០គីឡូវ៉ុល អនុស្ថានីយផ្គត់ផ្គង់និងបែងចែកថាមពល ស្ថានីយកែតម្រូវថាមពលអាក់ទីវ ក្នុងប្រព័ន្ធបញ្ជូនដើម្បីពង្រឹងស្ថិរភាពនៃប្រព័ន្ធបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ ដែលគ្រោងបន្ថែមក្នុងផែនការមេ ចាប់ពីឆ្នាំ២០២២ ដល់ ឆ្នាំ២០៤០។ ផែនការរអភិវឌ្ឍន៍ប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី ឆ្នាំ២០២២-២០៤០នេះ ត្រូវបានរៀបចំឡើង ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីមួយ ដែលធានាសន្តិសុខ និងភាពអាចទុកចិត្តបាន នៃការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងមានការចំណាយវិនិយោគប្រកបដោយប្រសិទ្ធភាព។
ការពង្រីកបណ្តាញតង់ស្យុងខ្ពស់ ដើម្បីផ្គត់ផ្គង់តម្រូវការអគ្គិសនី តាមកំណើនដែលបានព្យាករណ៍ក្នុងពេលជាមួយគ្នា គាំទ្រការបញ្ជូនថាមពលអគ្គិសនីទូទាំងប្រទេស។ ផែនការអភិវឌ្ឍន៍ប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី បានផ្តល់ឱ្យកម្ពុជានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដែលមានលក្ខណៈពេញលេញ ជាមួយនឹងការបញ្ជូនអគ្គិសនីពីប្រភពអគ្គិសនីថ្មី និងប្រភពអគ្គិសនី ដែលបាននាំចូលការផ្ទេរអគ្គិសនីទៅកាន់តំបន់ដែលមានបន្ទុកកើនឡើង ការគ្រប់គ្រងការតភ្ជាប់បណ្តាញអគ្គិសនី ជាមួយប្រទេសជិតខាង ព្រមទាំងការធានាសន្តិសុខនៃការផ្គត់ផ្គង់ និងការកាត់បន្ថយការចំណាយវិនិយោគសម្រាប់ ឆ្នាំ២០២២ ដល់ ឆ្នាំ២០៤០៕
ប្រភពពី៖ ផែនការរមសម្រាប់អភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី ឆ្នាំ២០២២-២០៤០
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី