SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា នាំចេញស្រូវអង្ករ បានជាង ៥,៧លានតោន គិតជាទំហំទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤


កម្ពុជា នាំចេញស្រូវអង្ករ បានជាង ៥,៧លានតោន គិតជាទំហំទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤
ពាណិជ្ជកម្ម

2025-06-17

ឃី ភារៈ

ពាណិជ្ជកម្ម

2025-06-17

ឃី ភារៈ

A+ A-

ភ្នំពេញ៖ កម្ពុជា នាំចេញស្រូវអង្ករ បានប្រមាណជាង ៥,៧លានតោន ក្នុងនោះការនាំចេញអង្ករមានចំនួនជាង ៦៥១ពាន់តោន និងស្រូវចំនួនជាង ៥,១លានតោន ដែលមានទំហំទឹកប្រាក់សរុបចំនួនជាង ១ ៩៨៧លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យនេះ បានទាញយកការវិនិយោគរបស់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស និងបានជំរុញឱ្យមានការវិនិយោគយ៉ាងគំហុកពីរោងម៉ាស៊ីនកិនស្រូវពីចំនួន ១០ទីតាំង រហូតដល់ទៅជាង ៨០ទីតាំង ដែលបានបំពាក់នូវឧបករណ៍សម្ភារបច្ចេកវិទ្យាទំនើបៗ។

ក្នុងពិធីប្រារព្ធខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា កំណែទម្រង់មុខមាត់កម្ពុជា លើវិស័យស្រូវអង្ករ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងដូច្នេះថា៖ «គម្រោងព្រែកជីកហ្វូណនតេជោ នឹងជាចំណែកមួយ នៃប្រព័ន្ធភស្ដុភារកម្មកម្ពុជា ក្នុងការជួយសម្រួលដល់ការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅទីផ្សារអន្តរជាតិបានកាន់តែឆាប់រហ័ស ជាពិសេសការជំរុញពន្លឿនខ្សែច្រវាក់ផ្គត់ផ្គង់លើការផលិតផលស្រូវអង្កររបស់កម្ពុជា»។

វិស័យស្រូវអង្ករកម្ពុជា បានដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច ដែលរយៈពេលជាង ១០ឆ្នាំកន្លងមក វិស័យស្រូវអង្ករកម្ពុជា បានធ្វើឱ្យមានលំនឹងសន្តិសុខស្បៀង និងការពង្រីកសក្តានុពលពាណិជ្ជកម្ម។ ក្រោមគោលនយោបាយដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល នឹងមានការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញឱ្យកម្ពុជា ក្លាយទៅជាប្រទេសដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិក្នុងការនាំចេញអង្ករ ដែលថ្នាក់ដឹកនាំយើងបានប្រសិទ្ធនាមថា «អង្ករ-មាសស»។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី