2025-06-17
គិត បុប្ផា
2025-06-17
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យឥណ្ឌា ផ្តល់បច្ចេកទេសចិញ្ចឹមគោទឹកដោះកាន់តែច្បាស់ទូលំទូលាយ និងការអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ដែលជាអាហារូបត្ថម្ភសម្រាប់ប្រជាជន ដើម្បីបង្កើនផលសេដ្ឋកិច្ច និងជួយកាត់បន្ថយសម្ពាធធនធានធម្មជាតិចេញពីការនេសាទ។
ក្នុងជំនួបជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មឥណ្ឌា (ICC) ឯកឧត្តម ប្រាក់ ដាវីដ ក៏បានស្នើឱ្យភាគីឥណ្ឌា ពិនិត្យលទ្ធភាពជួយគាំទ្រដល់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ចូលរួមរៀបចំប្រព័ន្ធផលិតកម្មផ្តោតលើការកសាងសហគមន៍កសិកម្មទំនើប ការនាំចូលជី-ថ្នាំកសិកម្ម ដែលមានគុណភាពល្អ និងតម្លៃសមរម្យ។ លោកបណ្ឌិត Rajjev Singh Tyagi អគ្គនាយកសភាពាណិជ្ជកម្មឥណ្ឌា (ICC) បានបង្ហាញគោលជំហរផ្លាស់ប្តូរបទពិសោធក្នុងវិស័យកសិកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា សំដៅបំពេញឱ្យគ្នាទៅវិញទៅមក និងផ្តល់ផលចំណេញទាំងអស់គ្នា។
ក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងក្នុងគោលបំណងស្វែងរកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មលើវិស័យកសិកម្ម និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម ប្រាក់ ដាវីដ បានលើកឡើងពីកសិផលជាច្រើនរបស់កម្ពុជា រួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី ដំឡូងមី ម្រេច គ្រឿងទេស ដែលមានគុណភាពខ្ពស់ សម្រាប់អ្នកវិនិយោគឥណ្ឌាក្នុងការកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តម ប្រាក់ ដាវីដ បន្តដូច្នេះថា៖ «នេះក៏ជាឱកាសបង្កើតស្លាកយីហោ (Branding) ដែលជារឿងសំខាន់សម្រាប់ពាណិជ្ជកម្ម ប្រការសំខាន់កម្ពុជា ចង់ប្រែក្លាយពីការនាំចេញវត្ថុធាតុដើម មកជាការនាំចេញផលិតផលសម្រេច ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី