SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អភិបាលខេត្តពោធិ៍សាត់ ត្រៀមសម្ភារ និងទីតាំងសុវត្ថិភាព ជម្លៀសពលរដ្ឋនៅតាមព្រំដែន


អភិបាលខេត្តពោធិ៍សាត់ ត្រៀមសម្ភារ និងទីតាំងសុវត្ថិភាព ជម្លៀសពលរដ្ឋនៅតាមព្រំដែន
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រជុំបន្ទាន់មួយនៅសាលាខេត្តពោធិ៍សាត់ ដើម្បីត្រៀមរថយន្ត ស្បៀងអាហារ ថ្នាំពេទ្យ សម្ភារ និងកំណត់ទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ នៅតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តម ខូយ រីដា ឯកឧត្តម ខូយ រីដា មានប្រសាសន៍ដូច្នេះថា៖ «ពេលនេះជាដំណាក់កាល ដែលជនរួមជាតិត្រូវរួបរួមសាមគ្គីគ្នា ត្រៀមជួយសង្គ្រោះពលរដ្ឋ ក្នុងករណីមានហេតុការណ៍កើតឡើង ជាយថាហេតុនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីយើងជួយអន្តរាគមន៍បានទាន់ពេលវេលា»។

គួរបញ្ជក់ថា ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ មានសមាសភាពចូលរួម ដូចជាប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងគោលបំណងជម្លៀសពលរដ្ឋនៅព្រំដែន ស្ថិតក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាប់និងព្រំដែនខេត្តត្រាត ប្រទេសថៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី