2025-06-15
ទូច សូរិយា
2025-06-15
ទូច សូរិយា
ភ្នំពេញ៖ បើយោងតាមមាត្រា១៩៣ នៃច្បាប់ស្តីពីសារពើពន្ធ២០២៣ បានចែងពីសិទ្ធិ និងកាតព្វកិច្ច បានឱ្យដឹងថា អ្នកជាប់ពន្ធមានសិទ្ធិ ដូចជា ទទួលបាននូវការរក្សាទុកជាការសម្ងាត់ និងត្រូវបានយកមកប្រើប្រាស់តែក្នុងគោលដៅដែលមានបញ្ជាក់នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ នូវព័ត៌មាននានាទាក់ទិននឹងកិច្ចការអាជីវកម្មរបស់ខ្លួនដែលបានផ្ដល់ឱ្យរដ្ឋបាលសារពើពន្ធ។
ជាមួយគ្នានេះ អ្នកជាប់ពន្ធ ក៏បានសិទ្ធិទទួលព័ត៌មានជាប្រចាំអំពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារ និងនីតិវិធីនៃការកំណត់ពន្ធ, ទទួលព័ត៌មានអំពីសិទ្ធិរបស់ខ្លួន រួមទាំងសិទ្ធិក្នុងការប្តឹងតវ៉ា។ អ្នកជាប់ពន្ធ មានសិទ្ធិ ប្ដឹងតវ៉ា ចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ, សិទ្ធិបង់ពន្ធមិនឱ្យលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានពន្ធដា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី