SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គណៈកម្មាធិការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ធំ សហការរៀបចំកម្មវិធីជួបជុំអាជីវករលក់ម្ហូបអាហារតាមដងផ្លូវ


គណៈកម្មាធិការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ធំ សហការរៀបចំកម្មវិធីជួបជុំអាជីវករលក់ម្ហូបអាហារតាមដងផ្លូវ
A+ A-

ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំកម្មវិធីជួបជុំជាមួយក្រុមអាជីវករលក់ម្ហូបអាហារតាមដងផ្លូវ ដើម្បីចាប់ផ្តើមអនុវត្ត «គម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ»។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

គម្រោងសាកល្បងនេះ មានគោលដៅពង្រីកឱកាសទីផ្សារសម្រាប់អាជីវករលក់ម្ហូបអាហារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកកម្ពស់សុខភាពសាធារណៈ ទាក់ទាញភ្ញៀវទេសចរ ពិសេសអ្នកធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ និងបង្កើតគំរូមួយសម្រាប់ការលក់ម្ហូបអាហារតាមដងផ្លូវនៅក្នុងប្រទេសកម្ពុជា។

ក្នុងកម្មវិធីជួបជុំនេះ ក្រុមអាជីវករបានទទួលការបណ្តុះបណ្តាល ស្តីពីគោលការណ៍អនាម័យម្ហូបអាហារ គោលការណ៍ «ស៥» សម្រាប់រៀបចំកន្លែងអាជីវកម្ម និងការលើកទឹកចិត្តឱ្យអនុវត្តទម្លាប់សាមញ្ញៗមួយចំនួន ដូចជាពាក់ម៉ាស់ និងស្រោមដៃ ដោយមិនត្រូវគិតថាគោលការណ៍អនាម័យទាំងនេះជាបន្ទុកទេ ប៉ុន្តែជានិមិត្តរូបនៃការប្រកបរបរវិជ្ជាជីវៈ ការយកចិត្តទុកដាក់ និងការកសាងទំនុកចិត្តអតិថិជន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី