2026-02-25
ទូច សូរិយា
2026-02-25
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Informa Markets បញ្ចូលបច្ចេកវិទ្យាវេចខ្ចប់ និងដំណោះស្រាយដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ផលិតករក្នុងស្រុក ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម។
ក្នុងជំនួបនោះ លោក Gerard Leeuwenburgh ប្រធានតំបន់ប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលដឹកនាំតំណាងក្រុមហ៊ុន Informa Markets បង្ហាញអំពីគម្រោងរៀបចំ ពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ ដែលនឹងផ្តល់ជាវេទិកាអន្តរជាតិដំបូងបង្អស់នៅកម្ពុជា សម្រាប់ឧស្សាហកម្មកែច្នៃអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងការផ្គូផ្គងពាណិជ្ជកម្មក្នុងវិស័យនេះ។ លោក Leeuwenburgh បានលើកឡើងថា ក្រុមហ៊ុនមានបំណងវិនិយោគរយៈពេលវែងនៅកម្ពុជា និងផ្សារភ្ជាប់គោលនយោបាយរាជរដ្ឋាភិបាលជាមួយនឹងធុរកិច្ច តាមរយៈពិព័រណ៍។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយលើកឡើងថា ពិព័រណ៍នេះស្របនឹងរបៀបវារៈជំរុញការធ្វើទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា ដែលក្នុងនោះ ក្រសួងគាំទ្រគ្រប់វេទិកាដែលជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញនៃឧស្សាហកម្មកែច្នៃអាហារ។ ឯកឧត្តម ហែម វណ្ណឌី ក៏បានបញ្ជាក់អំពីព្រឹត្តិការណ៍ជាតិសំខាន់ៗ ដែលក្រសួងនឹងរៀបចំនាពេលខាងមុខ រួមទាំង «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤» និង «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលជាការបំពេញបន្ថែមដ៏ល្អសម្រាប់គោលដៅនៃកម្មវិធីពិព័រណ៍របស់ក្រុមហ៊ុន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Informa Markets គឺជាផ្នែកមួយនៃ Informa PLC ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៍ឈានមុខមួយលើពិភពលោក ដោយមានបុគ្គលិករាប់ពាន់នាក់ និងមានប្រតិបត្តិការពិព័រណ៍ជាមួយក្រុមហ៊ុន និងម៉ាកយីហោអន្តរជាតិជាច្រើន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី