2025-06-13
ទូច សូរិយា
2025-06-13
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន បន្តអនុស្សារណៈនៃការយោគយល់ (MoU) លើកិច្ចសហប្រតិបត្តិការលើកកម្ពស់បរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ២០២៥-២០៣០ ដែលនឹងផ្ដោតលើការងារសំខាន់ៗចំនួន៣ ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
ការបន្ត MoU នេះ ផ្ដោតលើការងារសំខាន់ៗចំនួន៣ រួមមាន៖ ទី១. ការភ្ជាប់បណ្ដាញអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានឧត្ដមសិក្សា។ ចំពោះ ទី២. គាំទ្រដំណើរការរៀបចំរដ្ឋាភិបាលឌីជីថល និងបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថាននានាក្រោមឱវាទ រួមទាំងការពង្រីកវិសាលភាពប្រើប្រាស់ប្រព័ន្ធប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន ទៅដល់សាលារៀនចំនួន៥០០ បន្ថែមទៀត។
ទី៣. លើកកម្ពស់ការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ តាមរយៈការផ្ដល់ការបណ្ដុះបណ្ដាលតាមមធ្យោបាយនានាដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន បានរៀបចំពិធីផ្ទេរប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) ដែលជាប្រព័ន្ធដែលគាំទ្រការអភិវឌ្ឍដោយក្រុមហ៊ុនមិត្តហ្វូន និងកំពុងត្រូវបានប្រើប្រាស់នៅគ្រឹះស្ថានសិក្សាសាធារណៈចំនួនប្រមាណ ៣៩២គ្រឹះស្ថាន នៅទូទាំងប្រទេស ដែលប្រព័ន្ធនេះបានក្លាយជាប្រព័ន្ធមួយយ៉ាងសំខាន់សម្រាប់ការងារគ្រប់គ្រងសាលារៀន និងការងារបង្រៀននិងរៀនផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី