2025-06-08
ឃី ភារៈ
2025-06-08
ឃី ភារៈ
ភ្នំពេញ៖ បច្ចេកវិទ្យាប្លុកឆេន (Blockchain) បានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍ តាមរយៈការប្រើប្រាស់សម្រាប់ការគ្រប់គ្រងវិស័យទេសចរណ៍ ដោយប្រើឌីជីថលូបនីយកម្ម ស្វ័យប្រវត្តិកម្ម ភាពមិនមែនជាអន្តរការី និងបរិស្ថានឆ្លាតវៃ។ កម្មវិធីប្លុកឆេនទាំងនេះ អាចឱ្យភ្ញៀវទេសចរប្រើនៅមុនពេលធ្វើដំណើរកម្សាន្ត ហើយក្នុងអំឡុងពេលដំណើរកម្សាន្ត ភ្ញៀវទេសចរ អាចតាមដានអីវ៉ាន់របស់ខ្លួន និងសម្រួលដល់ការទូទាត់ប្រាក់ផ្សេងៗ។
ក្រោយពេលធ្វើដំណើរ បច្ចេកវិទ្យាប្លុកឆេន អាចពិនិត្យមើលឡើងវិញអំពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ កន្លងមក ដើម្បីរៀបចំផែនការដំណើរកម្សាន្តថ្មីទៀត។ បច្ចេកវិទ្យាប្លុកឆេន អាចកែប្រែប្រព័ន្ធអេកូឡូស៊ីរូបវន្ត ទៅជាប្រព័ន្ធអេកូឡូស៊ីឌីជីថល ធ្វើស្វ័យប្រវត្តិកម្មនូវដំណើរការវិស័យទេសចរណ៍ជាសាកល ដើម្បីបង្កើនប្រសិទ្ធភាព សុក្រឹតភាព និងផលិតភាពរបស់ឧស្សាហកម្ម លើកកម្ពស់កម្រិតនៃភាពមិនមែនជាអន្តរការី ដោយធ្វើឱ្យភ្ញៀវទេសចរជូនដំណឹងអំពីការសម្រេចចិត្ត និងធ្វើឱ្យឧស្សាហកម្មទេសចរណ៍កាន់តែឆ្លាតវៃ។ ដូច្នេះប្លុកឆេន រួមជាមួយនឹងបច្ចេកវិទ្យាទំនើបៗផ្សេងទៀត ជាបច្ចេកវិទ្យាសំខាន់ៗសម្រាប់ការ អភិវឌ្ឍទេសចរណ៍ នាពេលអនាគគ៕
ប្រភពពីសៀវភៅ៖ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី