SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ បាន៥០លានដុល្លារ ក្នុងឆ្នាំ២០២៣


កម្ពុជា ប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ បាន៥០លានដុល្លារ ក្នុងឆ្នាំ២០២៣
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-05

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-05

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ កម្ពុជា ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងវិស័យរ៉ែ បានប្រមាណ ៥០លានដុល្លារ។ បើតាមការចុះផ្សាយរបស់ក្រសួងរ៉ែ និងថាមពល កំណើននេះ កើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលឆ្នាំ២០១៣ រដ្ឋប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានត្រឹមតែ ២លានដុល្លារប៉ុណ្ណោះ។

តាមរយៈកម្រងវីដេអូអំពីសមិទ្ធផលធំៗ ដែលក្រសួងរ៉ែ និងថាមកពល បានផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ អំពីការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត ផលិតផលរ៉ែសំខាន់ៗ ដែលកម្ពុជាសម្រេចបាន រួមមាន៖ ផលិតផលស៊ីម៉ង់ត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ និងរ៉ែមាសចំនួន ៩,៥តោន គិតត្រឹមបំណាច់ឆ្នាំ២០២៣។ ឯការធ្វើប្រតិបត្តិការរ៉ែសំណង់ និងរ៉ែឧស្សាហកម្មផ្សេងៗវិញ បានផ្តល់ឱកាសដល់កម្ពុជា ក្នុងការនាំចេញធនធានរ៉ែខ្សាច់ ផលិតផលពាក់កណ្តាលសម្រេចថ្មអារ រ៉ែដែក និងដុំមាសចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែប្រចាំឆ្នាំ បានកើនឡើងជារៀងរាល់ឆ្នាំ ដែលជាហេតុធ្វើឱ្យវិស័យនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស តាមរយៈការធានាបានទាំងស្រុងក្នុងការផ្គត់ផ្គង់រ៉ែសំណង់ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័នតូចធំ និងហេដ្ឋារចនាសម្ព័នជារូបវន្ដនានា។ ចំពោះបញ្ហានេះដែរ វិស័យឯកជន និងរដ្ឋ បានរួមគ្នាសិក្សាស្រាវជ្រាវ ស្វែងរុករក និងអភិវឌ្ឍន៍ធនធានរ៉ែឱ្យទទួលបានផ្លែផ្កាជាហូរហែ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី