SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងរបស់កម្ពុជា និងវៀតណាម សហការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា


សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងរបស់កម្ពុជា និងវៀតណាម សហការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា បន្តកិច្ចសហប្រតិបត្តិការថែមទៀត លើការបណ្ដុះបណ្ដាល ការថែរក្សាសន្តិសុខ ស្ថិរភាព ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដើម្បីរួមចំណែកលើកកម្ពស់បន្ថែមទៀត ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងជំនួបជាមួយ ឯកឧត្តម លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងសន្ដិសុខសាធារណៈវៀតណាមថា សម្ដេច ពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលត្រូវបានពង្រឹង និងពង្រីក ជាប់ជាប្រចាំ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានអរគុណដល់ក្រសួងសន្តិសុខសាធារណៈវៀតណាម ដែលបានចូលរួមចំណែកដល់ការកសាងធនធានមនុស្សកម្ពុជា តាមរយៈការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់សិក្ខាកាមកម្ពុជា ជាបន្តបន្ទាប់ផងដែរ។

ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នេះដែរ ឯកឧត្តម លឿង តាមខ្វាង ប្តេជ្ញាចិត្តថា ក្រសួងសន្តិសុខសាធារណៈវៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិសុខ និងស្ថិរភាព ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តម លឿង តាមខ្វា លើកឡើងពីភាពរីកចម្រើននៃចំណងមិត្តភាព, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា ជាពិសេសកិច្ចសហការរវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិកាប្រទេសទាំងពីរ ក្នុងការរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាការជួញដូរមនុស្ស បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី