SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ស្នើឱ្យ IFC ប្រចាំកម្ពុជា សម្របសម្រួលដៃគូអភិវឌ្ឍន៍ជាមួយក្រសួង ពង្រឹងកិច្ចសហការលើវិស័យពាណិជ្ជកម្ម


ក្រសួងពាណិជ្ជកម្ម ស្នើឱ្យ IFC ប្រចាំកម្ពុជា សម្របសម្រួលដៃគូអភិវឌ្ឍន៍ជាមួយក្រសួង ពង្រឹងកិច្ចសហការលើវិស័យពាណិជ្ជកម្ម
ពាណិជ្ជកម្ម

2025-05-17

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-05-17

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ស្នើឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា ចូលរួមសហការអនុវត្តយន្តការសម្របសម្រួលរវាងដៃគូអភិវឌ្ឍន៏ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការអនុវត្តគម្រោង និងកម្មវិធីពាក់ព័ន្ធនានាក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ជាមួយលោកស្រី ថូហ្វីកា ហ៊ុក (Mrs. Tofiqua Hoque) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា ឯកឧត្តម អ៊ុំ កុសល បានលើកឡើងអំពីគោលបំណងសំខាន់ក្នុងការរៀបចំបង្កើតយន្តការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា។

ឯកឧត្តម អ៊ុំ កុសល បានថ្លែងអំណរគុណដល់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងជំនួយនានារបស់ IFC សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ក្នុងនោះឯកឧត្តម ក៏បានបញ្ជាក់ថា ការគាំទ្រទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម កសាងសមត្ថភាពពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី