2025-05-13
គន ម៉េងហុង
2025-05-13
គន ម៉េងហុង
ភ្នំពេញ៖ «Data Mining» គឺត្រូវបានប្រើប្រាស់ក្នុងសកម្មភាពសំខាន់ៗចំនួនបី រួមមាន៖ ទី១.ការស្វែងរកសកម្មភាពក្លែងបន្លំ ត្រូវបានប្រើប្រាស់ក្នុងស្ថាប័ន ដូចជាក្រុមហ៊ុនធានារ៉ាបរង ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា សម្រាប់វិភាគគំរូប្រតិបត្តិការនិងអាកប្បកិរិយារបស់អតិថិជន ដើម្បីកំណត់អត្តសញ្ញាណប្រតិបត្តិការមិនប្រក្រតី និងកំណត់ករណីក្លែងបន្លំដែលអាចកើតមាន។
ចំពោះទី២.ការថែទាំសុខភាព សម្រាប់វិស័យសុខាភិបាល ដែល Data Mining ត្រូវបានប្រើប្រាស់ក្នុងការវិភាគកំណត់អត្រាសុខភាព, ទិន្នន័យរូបភាពវេជ្ជសាស្រ្ត និងការសាកល្បងព្យាបាលជាដើម។ បច្ចេកវិទ្យានេះ ជួយក្នុងការវិភាគលទ្ធផលជំងឺ, កំណត់កត្តាហានិភ័យ, ពង្រឹងផែនការព្យាបាល និងស្វែងរកប្រតិកម្មអវិជ្ជមានដែលអាចកើតមានឡើង។
ចំណែក ទី៣៖ ការគ្រប់គ្រងទំនាក់ទំនងអតិថិជន អ្នកជំនាញ CRM ប្រើប្រាស់ Data Mining ដើម្បីជួយក្នុងការកំណត់អតិថិជនគោលដៅ និងពង្រឹងយុទ្ធសាស្រ្តទីផ្សារផ្ទាល់ខ្លួន តាមរយៈការវិភាគប្រជាសាស្រ្ត អាកប្បកិរិយា និងចំណូលចិត្តរបស់អតិថិជន ដែលអនុញ្ញាតឱ្យអ្នកជំនាញអាចកែសម្រួលយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួនទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន។ នេះបើយោងតាមគេហទំព័រKhmer Tech Market៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី