SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥ នាំយកឱកាសការងារជាង ៥ពាន់កន្លែង ពីក្រុមហ៊ុន-សហគ្រាសចំនួន៣១


ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥ នាំយកឱកាសការងារជាង ៥ពាន់កន្លែង ពីក្រុមហ៊ុន-សហគ្រាសចំនួន៣១
A+ A-

ភ្នំពេញ៖ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥ នឹងផ្តល់ឱកាសការងារជាង ៥,៤០០កន្លែង នៅក្នុងក្រុមហ៊ុន និងសហគ្រាសចំនួន៣១ ដល់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥ ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។

ក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទុយ ស៊ីផាន់ បានលើកឡើងថា ពិព័រណ៍ការងារ ឆ្នាំ២០២៥ នេះ នឹងបើកឱកាសទូលំទូលាយសម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនជម្រើសការងារ និងការដាក់ពាក្យស្នើសុំការងារ ដែលខ្លួនពេញចិត្តទៅលើមុខតំណែងក្នុងវិស័យជាច្រើន ដូចជា៖ វិស័យធនាគារ, ធានារ៉ាប់រង និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, អេឡិចត្រូនិក, ព័ត៌មានវិទ្យា និងទូរគមនាគមន៍, អប់រំ, សំណង់, រដ្ឋបាល និងគ្រប់គ្រង, ប្រឹក្សាយោបល់ និងការជ្រើសរើសបុគ្គលិក, សេវាកម្ម, អចលនវត្ថុ, ឧស្សាហកម្ម, ការលក់ដុំ និងលក់រាយ, អាហារ និងភេសជ្ជៈជាដើម។

ឯកឧត្តម ទុយ ស៊ីផាន់ បានបន្តថា រៀងរាល់ឆ្នាំ ពិព័រណ៍ការងារ បានស្រូបយកកម្លាំងពលកម្ម ដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ ស្របតាមតម្រូវការរបស់និយោជក។ ក្នុងគោលដៅជំរុញឱ្យចូលដល់ឱកាសការងារចំពោះកម្លាំងពលកម្មថ្មីៗ ឯកឧត្តមរដ្ឋលេខាធិការ ទុយ ស៊ីផាន់ អំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់ បន្តចូលរួមសហការគ្នា ក្នុងការទ្រទ្រង់និរន្តរភាពនៃដំណើរការទីផ្សារការងារបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី