SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ទីម័រ ពង្រីកទំនាក់ទំនងបន្ថែមលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៏ និងការវិនិយោគ


សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ទីម័រ ពង្រីកទំនាក់ទំនងបន្ថែមលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៏ និងការវិនិយោគ
A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញឱ្យកម្ពុជា និងទីម័រឡេស្តេ ភ្ជាប់ទំនាក់ទំនងបន្ថែមលើការពង្រីកនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៏ និងការវិនិយោគជាមួយគ្នា។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភានៃប្រទេសទីម័រឡេស្តេ ក្នុងទីក្រុងឌីលី នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយលោកជំទាវ Maria Fernanda Lay នៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេសម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីកិច្ចសហការក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដែលប្រទេសទាំងពីរ ត្រូវពង្រឹងបន្ថែមទៀត នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ និងរំលេចពីទំនាក់ទំនងរវាងកម្ពុជាជាមួយទីម័រឡេស្តេ។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ Maria Fernanda Lay បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយផ្តល់អាហារូបករណ៏ដល់និស្សិតទីម័រ ទៅបន្តការសិក្សានៅកម្ពុជានាពេលកន្លងមក។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន រំពឹងថានៅពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចពង្រីកការផ្តល់អាហារូបករណ៏បន្ថែមទៀតដល់ទីម័រ ដើម្បីជាការរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់ទីម័រផងដែរ។ បន្ទាប់ពីជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបន្តធ្វើបទឧទ្ទេសនាមនៅក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាទីម័រឡេស្តេ ដែលជាបាឋកថាកម្រមាន នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី